កាលបរិច្ឆេទ: ០៩ មករា ២០២៣
ក្រុមហ៊ុនខនហ្វីរេលបានចូលរួមពិព័រណ៌ពាណិជ្ជកម្មការនាំចេញ-នាំចូល ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ នៅកោះពេជ្រ។
គោលបំណងចម្បងនៃពិព័រណ៍នេះគឺដើម្បីជំរុញលើកទឹកចិត្តដល់ការនាំចេញទំនិញ និងសេវាកម្មក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិនិយោគនៅកម្ពុជាដែលត្រូវបានផ្អាកអស់មួយរយៈក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ គួររម្លឹកផងដែរថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងលើកទីមួយគឺនៅឆ្នាំ២០០៥៕